khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា និងឯកឧត្តម អន ស៊ុ អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថវិកាមួយចំនួនទៅចែកជូនដល់កងកម្លាំងបញ្ជការវរសេនាតូចនគរបាលការពារព្រំដែនគោក ចំនួន៤ រួមមានវរ៨០៧, ៨១៥, ៨៩១, ៩១១ នៅទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ក្នុងមួយអង្គភាពទទួលបានអំណោយរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ៥០កេស មុង២៥មុង អង្រឹងមុង៦២អង្រឹង ប្រហុក សាច់២ក្រឡ ប្រហុកឆ្អឹង៣ក្រឡ ស្ពៃក្ដោប៧ថង់ ទឹកត្រី១២យួរ ទឹកស៊ីអ៉ីវ១២យួរ មីជាតិ១០០កេសតូច ប៊ីចេង១២គីឡូក្រាម ខ្ទឹមសរ១២គីឡូក្រាម ស្ករស១២គីឡូក្រាម ថវិកាក្នុង១វរ ចំនួន៤លានរៀល សរុប១៦លានរៀល , សង្កាត់ ទាំង៥ទទួលបាន ៥លានរៀល ក្នុង១សង្កាត់១លានរៀល និងប្រជាការពារ៥០ម៉ឺនរៀល៕

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត